បច្ចេកទេសកសិកម្ម

Thursday, June 21, 2018

ថ្នាំការពារនិងកម្ចាត់មមាចត្នោត


18 Mar 2018
ប៉េសាឡន-Pexalon គឺជាថ្នាំការពារ និងកម្ចាត់មមាចត្នោត(BPH) ដ៏មានប្រសិទ្ធភាពបំផុតនៃក្រុមហ៊ុន ឌូផន ខេមបូឌា។ ការបំផ្លាញរបស់មមាចត្នោតលើដំណាំស្រូវមានពីរបែបគឺ ទី១ជញ្ជស់យករុក្ខរសពីដើមស្រូវរហូតដល់ស្រូវខ្លោចងាប់ ទី២ ជាភ្នាក់ងារចម្លងវីរុសពីរប្រភេទគឺជំងឺតឿស្មៅ និងតឿរួញស្លឹក ម្យ៉ាងវិញទៀត វាធ្វើឲ្យស្រូវធ្លាក់ចុះទិន្នផលយ៉ាងខ្លាំង ស្រូវបាត់បង់គុណភាព ធ្វើឲ្យតម្លៃទាបផងដែរ។ ប៉េសាឡន-Pexalon គឺជាបច្ចេកវិទ្យាថ្មីមួយរបស់ប្រទេសអាមេរិក ដែលអាចកម្ចាត់មមាចត្នោតដ៏អស់ស្ចារ្យ ជាពិសេសមានសម្ថភាពខ្ពស់ក្នុងការកម្ចាត់ពងមមាចត្នោតមិនឲ្យញាស់ដល់ជំនាន់ក្រោយ ជួយរក្សាសត្វមានប្រយោជន៍ក្នុងស្រែ និងជួយឲ្យស្រូវលូតលាស់បានល្អទទួល បានទិន្នផលខ្ពស់។
វិធានការការពារ និងកម្ចាត់ដោយប្រើប្រាស់ ប៉េសាឡន-Pexalon លើមមាចត្នោត (BPH)
  • បាញ់ការពារស្រូវនៅវគ្គលូតលាស់ វគ្គបែកគុម្ព និងវគ្គកំនកំណើតគួ ឬស្រូវមានអាយុ ៤៥-៥០ថ្ងៃ ចំពោះស្រូវស្រាល មានអាយុចាប់ពី៦០-៦៥ថ្ងៃ ចំពោះស្រូវកណ្តាល និងស្រូវធ្ងន់
  • ចូលបាញ់កម្ចាច់ជាបន្ទាន់ប្រសិនបើវត្តមានមមាចត្នោតចន្លោះ ៣-៥ក្បាល/១គុម្ព
  • ចូលប្រើ ប៉េសាឡន-Pexalon ២៤០ ម.ល(១២កញ្ចប់)/១ហិកតា និងចំណុះទឹក៣០០លីត្រ ត្រូវនឹង១២ធុង
អត្ថប្រយោជន៍នៃការប្រើប្រាស់ ប៉េសាឡន-Pexalon
  • ស្រូវទទួលបានទិន្នផលខ្ពស់ គ្រាប់ស្រូវមានគុណភាព លក់បានតម្លៃថ្លៃ
  • កម្ទេចពងមមាចត្នោតមិនឲ្យញាស់ និងមានប្រសិទ្ធភាពខ្ពស់បានយូររហូតដល់២៥ថ្ងៃបន្ទាប់ពីបាញ់
  • រក្សាសត្វមានប្រយោជន៍ក្នុងស្រែ
  • ស្រូវលូតលាស់ និងបែកគុម្ពបានល្អ
  • ចំណាយតិចដោយប្រើប្រាស់ ប៉េសាឡន-Pexalon តែចំណេញច្រើន
ចំណាំ៖ មុននឹងប្រើប្រាស់ថ្នាំកសិកម្ម ចូលប្រឹក្សាជាមួយអ្នកបច្ចេកជាមុនសិន ជាពិសេសអាចទាក់ទងក្រុមហ៊ុន ឌូផន ខេមបូឌា ៕

គុណសម្បត្តិនារីធាត់ ទាំង៥យ៉ាង ដែលមនុស្សប្រុសមិនអាចមើលរំលងបាន

បុរស​មាន​និន្នាការ​ចាប់អារម្មណ៍​មនុស្ស​ស្រី​ដែល​មាន​រូបរាង​ឆើតឆាយ និង​​សិចស៊ី។ ប៉ុន្តែ​នៅ​ពេល​ពួកគេ​ជ្រើសរើស​នារី​ណា​ម្នាក់​ពិត​ប្រាកដជា សង្សារ ឬ​គូជីវិត ​បុរស​តែងតែ​ចូលចិត្ត​នារី​សាមញ្ញ​គួរឲ្យ​ស្រលាញ់ និង​មាន​សាច់​បន្តិចៗ។ ព្រោះ​តែ ៥ ហេតុផល​ខាងក្រោម​នេះ៖
១.ស្ត្រី​មាន​សុដន់​ធំ
មាន​បុរស​ជាច្រើន​ចូលចិត្ត​ស្ត្រី​ដែល​មាន​សុដន់​ធំៗ ជាង​ស្ត្រី​មាន​រូបរាង​ស្ដើង​ៗ។ បុរស​នឹង​មិន​គិត​ដល់​ទំហំ​ចង្កេះ​របស់​អ្នក​ប៉ុន្មាន​សង់ទីម៉ែត្រ​ឡើយ ដរាប​ណា​មាន​ចំណុច​អ្វី​ដែល​ទាក់ទាញ​ជាង​គេ នោះ​គឺ​ដើមទ្រូង។ ចំណាំ​ស្ត្រី​រាង​ធាត់ ទ្រូង​គឺជា​គុណ​ប្រយោជន៍​របស់​អ្នក។
២.ជា​ស្ត្រី​មាន​អារម្មណ៍​ល្អ
បុរស​ភាគច្រើន​មាន​ទស្សនៈ​ដូចគ្នា​ថា នារី​មាន​រាង​មូល គឺ​ចិត្ត​ល្អ និង​ចេះ​យោគយល់​ដោយ​ក្ដី​ស្រលាញ់។
៣.ស្បែក​មាន​សុខភាព​ល្អ
នារី​ៗ​ដែល​​ធាត់​តិច​ៗ មាន​សុខភាព​ស្បែក​ល្អ​ណាស់ ព្រោះ​ពួកគេ​បាន​ទទួល​ទាន​អាហារ​ប្រកប​ដោយ​ជីវជាតិ​ច្រើន​ប្រភេទ។ ដូចនេះ​ស្បែក​ពួកគេ​ទន់​រលោង និង​គួរ​ឲ្យ​ចង់​ស្ទាបអង្អែល​តែម្ដង។
៤.ពេល​ឱប​នាង អ្នក​នឹង​កក់ក្ដៅ ហើយ​សប្បាយ​ចិត្ត
គ្មាន​អ្វី​កក់ក្ដៅ​ជាង​ការ​បាន​ស្ត្រី​ដែល​មាំមួន​នោះ​ទេ។ វា​ជា​រឿង​កំប្លែង ប៉ុន្តែ​នោះ​ជា​រឿង​ពិត ដែល​ពេល​នៅ​ជិត​សង្សារ​ធាត់​អារម្មណ៍​អ្នក​នឹង​រីករាយ។
៥.មាន​អត្រា​ខ្ពស់​ក្នុង​ការ​មាន​កូន​​
មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ដែល​បុរស​ចាប់អារម្មណ៍​នឹង​ស្ត្រី​ទាំងនេះ គឺ​ជីវវិទ្យា​ធម្មជាតិ និង​អតិសុខុមប្រាណ។ ស្ត្រី​ដែល​មាន​ត្រគាក និង​សុដន់​ធំ​ត្រូវ​បាន​គេ​គិត​ថា​អាច​បង្កើត​កូន​ដែល​មាន​សុខភាព​ល្អ។ លើស​ពី​នេះ​ទៅទៀត​ការ​សិក្សា​បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​គូទ និង​ភ្លៅ​ធំ​មាន​គុណសម្បត្តិ​បន្ត​ពូជ​ជាង​ស្ត្រី​រាង​ស្លីម។ នេះ​ដោយសារ​តែ​ជាតិ​ខ្លាញ់​នៅ​ក្នុង​គូទ និង​ភ្លៅ​ផ្ទុក​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា 3 ដែល​ជួយ​ឲ្យ​ខួរក្បាល​ទារក​លូតលាស់​បាន​ល្អ​នៅ​ក្នុង​ពោះ​ម្ដាយ៕

ថ្នាំការពារនិងកម្ចាត់មមាចត្នោត

18 Mar 2018 អត្ថបទផ្សព្វផ្សាយរបស់ក្រុមហ៊ុនឌូផនខេមបូឌា ប៉េសាឡន-Pexalon  គឺជាថ្នាំការពារ និងកម្ចាត់មមាចត្នោត(BPH) ដ៏មានប្រសិទ្ធភាពបំ...